សៀមរាប៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅវេលាម៉ោង០០និង៣០នាទីការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកំលាំង ការិយាល័យការិយាល័យការពារនិងអន្តរាគមន៍ បានចុះបង្ក្រាបករណីចាត់ចែងអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅ ចំនុចភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ទី០១:ឈ្មោះ វ៉ាន់ សុប៊ុន ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរគ្មានទីលំនៅ ភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ទី២:ឈ្មោះ ឡាយ លេន ភេទប្រុស អាយុ២៣ឆ្នាំមុខរបរគ្មាន ទីលំនៅភូមិភ្នំដី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី០៣ ឈ្មោះ ឃឿម ធ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរគ្មានទីលំនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) វត្ថុតាងដកហូតរួមមាន: ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន បញ្ចូនទៅសាលាដំបូងថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៧៕
មតិយោបល់