រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងកម្មវិធីបើក “សន្និសីទនគរបាលអន្តរជាតិឆ្នាំ ២០២១” (International Police Summit 2021) ដែលរៀបចំឡើងដោយទីភ្នាក់ងារនគរបាលជាតិកូរ៉េ ដោយមានការអញ្ជើញចូលរួមពីតំណាងនគរបាល នៃបណ្ដាប្រទេសចំនួន ៣០ (១៩ចូលរួមផ្ទាល់ និង ១១ចូលរួមអនឡាញ) និងស្ថាប័នអន្តរជាតិចំនួន ០៤ (Interpol, Aseanapol, UN និង IACP)។
សន្និសីទក្នុងឆ្នាំនេះ ត្រូវបានរៀបចំឡើងជាវេទិកាដល់ថ្នាក់ដឹកនាំនគរបាល នៃបណ្ដាប្រទេសទាំងអស់ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក អំពីបញ្ហាប្រឈម ការប្រែប្រួលចំពោះការងារនគរបាល និងដំណោះស្រាយដើម្បីឆ្លើយតបបញ្ហាទាំងនោះ ក្នុងបរិបទនៃវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩៕
មតិយោបល់