WASHINGTON, (Reuters) - កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីកំណើនអំពើហិង្សានៅក្នុងប្រទេសអេត្យូពី និងការពង្រីកអរិភាព និងបានអំពាវនាវម្តងទៀតទៅកាន់គ្រប់ភាគីក្នុងជម្លោះទាំងអស់ឲ្យបញ្ឈប់ប្រតិបត្តិការយោធា និងចាប់ផ្តើមការចរចាបទឈប់បាញ់ ។
កាលពីថ្ងៃអង្គារិ៍ ប្រទេសអេត្យូពីបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដោយកងកម្លាំងមកពីតំបន់ Tigray ភាគខាងជើង គំរាមវាយលុកឆ្ពោះទៅកាន់រដ្ឋធានី Addis Ababa ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បាននិយាយថា ប្រេសិតរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់ Horn of Africa គឺលោក Jeffrey Feltman ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសអេត្យូពីនៅថ្ងៃព្រហស្បតិ៍នេះ នឹងមានឱកាសពិភាក្សាអំពីស្ថាននេះភាពជាមួយរដ្ឋាភិបាលប្រទេសអេត្យូពី។
លោក Feltman ធ្វើដំណើរទៅកាន់ប្រទេសអេត្យូពីចំពេលមានជម្លោះកើនឡើង នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេទីពីររបស់ទ្វីបអាហ្វ្រិកមួយនេះ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ បង្ខំមនុស្សជាងពីរលាននាក់ចេញពីផ្ទះ និងបានបង្ខំឲ្យមនុស្ស បួនសែននាក់ ប្រឈមនឹងគ្រោះទុរ្ភិក្ស។
លោក Price បាននិយាយថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកំណើននៃអំពើហឹង្សា ដោយសារការប្រយុទ្ធកាន់តែកើនឡើង ដែលយើងបានឃើញនៅភាគខាងជើងប្រទេសអេត្យូពី និងនៅក្នុងតំបន់នានាទូទាំងប្រទេស” ៕
U.S. ‘gravely concerned’ by escalating violence in Ethiopia ahead of envoy’s visit
WASHINGTON, (Reuters) - The United States is “gravely concerned” about escalating violence in Ethiopia and the expansion of hostilities and has repeated on Wednesday its call to all parties in the conflict to stop military operations and begin ceasefire talks.
Ethiopia declared a state of emergency on Tuesday with forces from the northern region of Tigray threatening to advance on the capital Addis Ababa.
Speaking at a press briefing, State Department spokesperson Ned Price said U.S. Special Envoy for the Horn of Africa Jeffrey Feltman, who is heading to Ethiopia on Thursday, will have a chance to discuss the situation with Ethiopian government.
Feltman was heading to Ethiopia amid an escalation in the conflict in Africa’s second most populous country that has killed thousands of people, forced more than two million from their homes, and left 400,000 people in Tigray facing famine.
“We are gravely concerned by the escalating violence, by the expansion of fighting that we’ve seen in northern Ethiopia and in regions throughout the country,” Price said.
មតិយោបល់