MEXICO CITY, (Reuters) - កាលពីថ្ងៃព្រហស្បតិ៍ ជនចំណាកស្រុករាប់សិបនាក់ដែលធ្វើដំណើរទៅកាន់ភាគខាងជើង នៃទីក្រុងម៉ិកស៊ិកបានប៉ះទង្គិចគ្នាជាមួយឆ្មាំជាតិនៅភាគខាងត្បូងនៃរដ្ឋ Chiapas នៅក្បែរកន្លែងជនជាតិគុយបាម្នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងនគរបាលដែល ប្រើប្រាស់គ្រឿងបរិក្ខារយោធាកាលពីថ្ងៃអាទិត្យ ។
កាលពីថ្ងៃច័ន្ទ ក្រុមជនចំណាកស្រុកនោះដែលភាគច្រើនជាស្ត្រី និងកុមារជនជាតិអាមេរិកកណ្តាលបានបន្តដំណើរទៅកាន់ក្រុង Pijijianpan នៃរដ្ឋ Chiapas បន្ទាប់ពីអស់កម្លាំងល្ហិតល្ហៃ និងសមាជិកមួយចំនួនមានជំងឺ ដែលបណ្តាលឱ្យផ្អាកដំណើរអស់រយៈពេលពីរថ្ងៃកន្លងមក។
លោក Luis Garcia ដែលបានជួយរៀបចំរថយន្តសម្រាប់ជនចំណាកស្រុកទាំងនោះបានប្រាប់សារព័ត៌ មានរ៉យទ័រតាមរយៈទូរស័ព្ទថា “ជនចំណាកស្រុកចំនួនពីរនាក់បានរងរបួស ដោយពួកគេត្រូវបានវាយយ៉ាងដំណំ។ ហើយក្រុមមន្ត្រីបានព្យាយាមឡោមព័ទ្ធពួកគេដោយប្រើប្រាស់ខែល”។
លោក Garcia បាននិយាយថា “អ្វីៗទាំងអស់ស្ថិតក្នុងភាពចលាចល។ ហើយមិនត្រឹមត្រូវទេ ដែលក្រុមអាជ្ញាធរនៅតែធ្វើសកម្មភាពបែបនេះ។ ប៉ុន្តែទោះបីជាមានការបង្ក្រាបពួកយើងក៏ដោយ ក៏យើងនឹងមិនបញ្ឈប់ការធ្វើដំណើរនោះឡើយ” ដោយបន្ថែមថា ក្រុមអាជ្ញាធរបានអមដំណើរជនចំណាកស្រុកទាំងនោះតាមផ្លួវដោយប្រើប្រាស់រថយន្តក្រុងយ៉ាងហោចណាស់ចំនួនបួនគ្រឿង។
ប៉ុន្តែឆ្មាំជាតិមិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំការអត្ថាធិប្បាយនោះឡើយ ៕
Migrants injured after clashes with National Guard troops in southern Mexico
MEXICO CITY, (Reuters) - Dozens of migrants traveling north to Mexico City clashed with the National Guard in the southern state of Chiapas on Thursday, near to where a Cuban national was killed on Sunday by the militarized police force.
The group of mostly Central American women and children resumed their journey on Monday in the Pijijiapan municipality of Chiapas, after fatigue and illnesses among some members prompted a two day break.
“There are two injured migrants, they were badly beaten. The officers tried to surround them with their shields,” Luis Garcia, who helped organize the migrant caravan, told Reuters over the phone.
“Everything was chaotic. It’s not right that the authorities keep acting this way. Despite all the repression we’re not going to stop,” Garcia said, adding that authorities had escorted away migrants in at least four buses.
The National Guard did not immediately respond to a request for comment.
មតិយោបល់