CAIRO, (Reuters) - ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកប្រទេសស៊ូដង់ បាននិយាយថា កិច្ចពិភាក្សាបានផ្តល់ជាគម្រោងនៃកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ ស្តីពីការវិលត្រឡប់ទៅរកការបែងចែកអំណាច រួមទាំងការតែងតាំងនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីតំណែងសារជាថ្មី ប៉ុន្តែត្រូវតែមានការយល់ព្រមក្នុងរយៈពេល “ត្រឹមតែប៉ុន្មានថ្ងៃ មិនមែនប៉ុន្មានសប្តាហ៍នោះទេ” មុនពេលភាគីទាំងពីរមានភាពតានតឹង ។
អង្គការសហប្រជាជាតិបាន និងកំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកវិធីដើម្បីរំដោះ ប្រទេសនេះចេញពីវិបត្តិ បន្ទាប់ពីរដ្ឋប្រហារដោយយោធាកាលពីថ្ងៃទី ២៥ ខែតុលា ហើយមានអ្នកនយោបាយស៊ីវិលជាន់ខ្ពស់ត្រូវបានឃុំខ្លួន និងនាយករដ្ឋមន្ត្រីលោក Abdalla Hamdok ត្រូវបានឃុំខ្លួនក្នុងផ្ទះ។
ជាមួយនឹងការបង្ហាញពី “ចំណុចសំខាន់” នៃកិច្ចព្រមព្រៀងដ៏មានសក្តានុពលនេះជាសាធារណៈជាលើកដំបូង ប្រេសិតលោក Volker Perthes បាននិយាយថា ក្នុងនោះរួមមាន៖ ការតែងតាំងនាយករដ្ឋមន្ត្រីលោក Abdalla Hamdok សារជាថ្មី ការដោះលែងអ្នកជាប់ឃុំ ការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ក៏ដូចជាការកែតម្រូវចំពោះ ស្ថាប័នអន្តរកាលមួយចំនួន និងគណៈរដ្ឋមន្ត្រី។
កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការប្រកាសចុងក្រោយនៃការបង្កើនសម្ពាធជាអន្តរជាតិទៅលើការធ្វើរដ្ឋប្រហារ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយជាមួយឧត្តមសេនីយ៍លោក Abdel Fattah al-Burhan របស់ប្រទេសស៊ូដង់ ដោយជំរុញឲ្យមានការស្តារឡើងវិញនូវច្បាប់រដ្ឋធម្មនុញ្ញ និងដំណើរការអន្តរកាល ៕
EXCLUSIVE U.N. official says Sudan deal under discussion, needed in ‘days not weeks’
CAIRO, (Reuters) - The U.N. special envoy for Sudan said talks had yielded the outline of a potential deal on a return to power-sharing, including restoration of the ousted premier, but it had to be agreed in “days not weeks” before both sides’ positions harden.
The United Nations has been coordinating efforts to find a way out of the country’s crisis following a coup by the military on Oct. 25 in which top civilian politicians were detained and Prime Minister Abdalla Hamdok was placed under house arrest.
Disclosing the “contours” of a potential deal publicly for the first time, the envoy, Volker Perthes, said these included: the return of Hamdok to office, the release of detainees, the lifting of a state of emergency, as well as adjustments to some transitional institutions and a new technocratic cabinet.
In the latest sign of increasing international pressure for a reversal of the coup, U.N. Secretary-General Antonio Guterres spoke with Sudan’s General Abdel Fattah al-Burhan on Thursday, urging the restoration of constitutional order and the transitional process.
មតិយោបល់