PARIS, (Reuters) - ថ្ងៃព្រហស្បតិ៍ ប្រទេសបារាំងបាននិយាយថា ខ្លួននៅតែអាចធ្វើសកម្មភាពជាមួយដៃគូ ដើម្បីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នៅក្នុងកិច្ចប្រជុំនៃគណកម្មការឃ្លាំមើលអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិនាពេលខាងមុខ បន្ទាប់ពីទីក្រុងតេអេរ៉ង់បាននិយាយថា ខ្លួននឹងត្រលប់ទៅរកកិច្ចចរចានុយក្លេអ៊ែរជាមួយប្រទេសមហាអំណាចពិភពលោកវិញនៅចុងខែវិច្ឆិកា។
កាលពីខែកញ្ញា ប្រទេសមហាអំណាចលោកខាងលិចបានលុបចោលផែនការ សម្រាប់ដំណោះស្រាយដែលរិះគន់អ៊ីរ៉ង់នៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) បន្ទាប់ពីទីក្រុងតេអេរ៉ង់បានយល់ព្រមពន្យារពេលក្នុងការត្រួតពិនិត្យសកម្មភាពនុយក្លេអ៊ែរមួយចំនួន និងបានអញ្ជើញអគ្គនាយក IAEA លោក Rafael Grossi ទៅកាន់ទីក្រុងតេអេរ៉ង់សម្រាប់កិច្ចពិភាក្សាលើបញ្ហាសំខាន់ៗ។
ការសម្រេចរបស់សហរដ្ឋអាមេរិក បារាំង អង់គ្លេស និងអាល្លឺម៉ង់ មិនជំរុញឲ្យមានដំណោះស្រាយដោយក្រុមប្រឹក្សាអភិបាលដោយមានប្រទេសចំនួន ៣៥ ជាមាជិករបស់ IAEA ទេ និងបានបញ្ចៀសការកើនឡើងនូវភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់ ដែលអាចសម្លាប់ក្តីសង្ឃឹមនៃការបន្តកិច្ចចរចាកាន់តែទូលំទូលាយនៅទីក្រុង Vienna ស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥។
កាលពីថ្ងៃពុធ ប្រទេសអ៊ីរ៉ង់ និងសហភាពអឺរ៉ុប ដែលសម្របសម្រួលការចរចារទាំងនោះបាននិយាយ ថា ភាគីទាំងអស់បានយល់ព្រមត្រឡប់ទៅរដ្ឋធានីអូទ្រីសវិញនៅថ្ងៃទី ២៩ ខែវិច្ឆិកា ៕
France leaves door open for IAEA action on Iran
PARIS, (Reuters) - France said on Thursday it could still act with its partners against Iran at an upcoming meeting of the U.N. nuclear watchdog’s board after Tehran said it would return to nuclear talks with world powers at the end of November.
Western powers scrapped plans in September for a resolution criticising Iran at the International Atomic Energy Agency after Tehran agreed to prolong monitoring of some nuclear activities and invited IAEA Director General Rafael Grossi to Tehran for talks on key outstanding issues.
The decision by the United States, France, Britain and Germany not to push for a resolution by the IAEA’s 35-nation board of governors avoided an escalation with Iran that could have killed hopes of resuming wider talks in Vienna on reviving the 2015 nuclear deal.
Iran and the European Union, which coordinates those negotiations, said on Wednesday that all sides had agreed to return to the Austrian capital on Nov. 29.
មតិយោបល់