កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៣និង៤០នាទីទៀបភ្លឺ នៅលើផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រលេខ 96-97 ត្រង់ចំណុចភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច រថយន្តកុងតឺន័រសណ្តោងរឺម៉ក២គ្រឿង បុកគ្នា បណ្តាលឲ្យខូចខាតរថយន្ត១គ្រឿងធ្ងន់ តែមិនបណ្តាលឲ្យមានមនុស្សរងងរបួសទេ ។
សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ត01គ្រឿង ម៉ាក STERLING ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-0886សណ្តោងស៊ឺមីរ៉ឺម៉ក់ ពាក់លេខភ្នំពេញ4A-1210 បើកបរដោយឈ្មោះ ស សុខឃឿន ភេទប្រុស អាយុ41ឆ្នាំនៅភូមិចំការបុស្ស ឃុំវល្លិ៍ស ស្រុកសំរោងទង បើកបរពីទិសខាងលិចទៅទិសខាងកើត ដល់ចំណុចខាងលើបានបុករថយន្ត01គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-2907 សណ្តោងស៊ីមីរ៉ឺម៉ក់ ពាក់លេខព្រះសីហនុ 4A-7676 បើកបរឈ្មោះ អឹម សាវី ភេទប្រុស អាយុ43ឆ្នាំ នៅភូមិស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ និងបង្ករអោយខូចខាតរថយន្ត02គ្រឿង ធ្ងន់01គ្រឿង ។
សមត្ថកិច្ច នគរបាលចរាចរកំពុងសម្របសម្រួល ចរាចរណ៍ និងចំណាត់ការតាមនីតិវិធី៕
មតិយោបល់