ភ្នំពេញ ៖ សូមធ្វើដំណើរដោយការគោរពច្បាប់ចរាចរណ៍ជានិច្ច ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បណ្តាលឲ្យមនុស្សស្លាប់ ចំនួន២នាក់ របួសធ្ងន់ ៧នាក់ និងរបួសស្រាល០នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៧ ខែវិច្ឆិកា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន៩នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៧លើក ៕
មតិយោបល់