បាត់ដំបង៖ នគរបាលស្រុកសំឡូត ឃាត់ខ្លួនជនសង្ស័យម្នាក់ រក្សាទុក ជួញដូរ ចែកចាយដោយ ខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅត្រង់ចំណុចក្រុមទី១ ភូមិអូរតាទៀក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង៥០នាទី ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំង ផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល តាតោក នៃអធិដ្ឋាននគរបាលស្រុក បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ ចែកចាយដោយ ខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ សាន គឹមលេង ភេទប្រុស អាយុ ២៣ឆ្នាំ មាទីលំនៅស្នាក់នៅភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ០,២៨ក្រាមសម្ភារៈសម្រាប់ ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ករណីនេះ សមត្ថកិច្ចនគរបាលស្រុកសោំឡូតកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់ ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ច្បាប់៕
មតិយោបល់