ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំ លោក លោកស្រីឧត្តមសេនីយ៍ត្រី វរសេនីយ៍ស្នងការរង លោកនាយការិយាល័យ អញ្ជើញចូលរួមអបអរខួបអនុស្សាវរីយ៍លើកទី៦៨ នៃនិវាបុណ្យឯករាជ្យជាតិ ៩.វិច្ឆិកា និងទិវាកំណើតនៃកងខេមរភូមិន្ទ(៩.១១.១៩៥៣ – ៩.១១.២០២១) ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម ឯក សំអូន អគ្គមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅមុខសាលាខេត្តបាត់ដំបង ៕
មតិយោបល់