ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(ធាក់ម៉ូតូផ្តួល រួចយកកាំបិត និងដាវកែច្នៃកាប់ប្លន់យកម៉ូតូ ចំនួន០៣ករណី កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក នាយការិយាល័យ បានបន្តថាក្រុមជនសង្ស័យបានប្រព្រឹត្តិបទល្មើសរួមមានៈ
ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ម៉ូតូផ្តួល រួចយកកាំបិត និងដាវកែច្នៃកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1GW-9527) ចំណុចផ្លូវបេតុង៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ។ ជនរងគ្រោះឈ្មោះ ផល ចាន់ដា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រាំងម្កាក់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ។
សម្ភារៈបាត់បង់ៈ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ1GW-9527
ករណីទី២-អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ម៉ូតូផ្តួល រួចយកកាំបិត និងដាវកែច្នៃកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន ៦១១៧០៦៧ ពាក់ផ្លាកលេខ ភ្នំពេញ1IY-6634 បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសធ្ងន់) ចំណុច ភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៥និង០០ នាទីទៀបភ្លឺ។ ជនរងគ្រោះឈ្មោះ ពៅ សោភ័ណ្ឌ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៧៣ ផ្លូវលំ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរលក់ដូរ រងរបួសធ្ងន់ធ្ងរ កំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
សម្ភារៈបាត់បង់ៈ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន ៦១១៧០៦៧ ពាក់ផ្លាកលេខ ភ្នំពេញ1IY-6634។
ករណីទី៣-អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ម៉ូតូផ្តួល រួចយកកាំបិត និងដាវកែច្នៃកាប់ប្លន់យកម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ មិនចាំផ្លាកលេខ)នៅចំណុចខាងលិចស្តុបឬស្សីផ្អែម ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៤និង៣០នាទីទៀបភ្លឺ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបន្ថែមថាជនសង្ស័យៈ
១-ឈ្មោះ ឌឹម ប៉េងអ៊ី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
២-ឈ្មោះ អាន សត្យា ហៅ យ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
៣-ឈ្មោះ សេង បូរី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្លែងគង់ ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
៤-ឈ្មោះ គឹម សុខសានបញ្ញា ហៅ សាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
៥-ឈ្មោះ ឡាយ ស្រីមាន ហៅ ទី ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
៦-ឈ្មោះ ហ៊ួន ស៊ិញ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
វត្ថុតាងចាប់យកៈ ដាវកែច្នៃប្រវែង៦០សង់ទីម៉ែត្រដងរុំស្កុតពណ៌ខៀវចំនួន ០១ដើមចាប់យកពីឈ្មោះ សេង បូរី, ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ1IE-6540 ចាប់យកពីឈ្មោះ ឌឹម ប៉េងអ៊ី ចាប់យកពីឈ្មោះ ហ៊ួន ស៊ិញ ផ្លាកលេខម៉ូតូចំនួន ០៦ បន្ទះ មាន៖ ភ្នំពេញ១GW៩៥២៧, ភ្នំពេញ១IY៦៦៣៤,ភ្នំពេញ១HT៧៥១៣ ,ភ្នំពេញ១Z១៥១៧,ភ្នំពេញ១J១២១៤ និងផ្លាកលេខខេមរភូមិន០២ ១-០៣១១, ប័ណ្ណសម្គាល់យានយន្តក្លែងក្លាយថតចម្លង៖ បាត់ដំបង១AG៣៤៨៨ ,ភ្នំពេញ១HM២៥១២ និងលេខ១GZ៦៤៩៣, លិខិតលក់ម៉ូតូចំនួន០២សន្លឹក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ និងលេខ០០០២២៥ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ូតូចំនួន ០៥ គ្រឿង ៖១-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន៦១១៧០៦៧ គ្មាន ផ្លាកលេខ, ២-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ លេខតួ លេខម៉ាស៊ីន៥៤៤៣៤១៨ ពាក់ ផ្លាកលេខភ្នំពេញ១HM២៣១២, ៣-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ លេខតួ លេខម៉ាស៊ីន ៥៥៦២៣៩២ គ្មាន ផ្លាកលេខ, ៤-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៨ លេខតួ លេខម៉ាស៊ីន ៥១៧០២៣៦ គ្មានផ្លាកលេខ និង៥-ម៉ូតូម៉ាកហុងដា ហ្សូមម័រ ពណ៌ស្លាទុំ លាយស ស៊េរីឆ្នាំ២០១៧ លេខតួ លេខម៉ាស៊ីន ៥១៤៧៨៤៩
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ មានករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ម៉ូតូផ្តួល រួចយកកាំបិត និងដាវកែច្នៃកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ១GW ៩៥២៧ ) ប្រព្រឹត្តចំណុចផ្លូវបេតុង៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០៥ នាក់ជិះម៉ូតូចំនួន០២គ្រឿង ប្រដាប់ដោយកាំបិត និងដាវកែច្នៃចំនួន០២ដើម មានឈ្មោះ ឌឹម ប៉េងអ៊ី ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ មិនចាំផ្លាកលេខ ឌុបឈ្មោះ សេង បូរី កាន់កាំបិតកែច្នៃចំនួន០១ដើម និងឈ្មោះ ឡាយ ស្រីមាន ហៅ ទី ,ឈ្មោះ គឹម សុខសានបញ្ញា ហៅ សាន ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ក្រហម ស៊េរីឆ្នាំ២០២០ មិនចាំផ្លាកលេខឌុបឈ្មោះ អាន សត្យា ហៅ យ៉ា កាន់ដាវកែច្នៃចំនួន០១ដើម ជិះម៉ូតូចេញពីបុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ គោលបំណងចេញធ្វើសកម្មភាព ប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋតាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ។ នៅពេលក្រុមជនសង្ស័យនាំគ្នាជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះ ភេទប្រុស កំពុងជិះម៉ូតូម៉ាកខាងលើម្នាក់ឯង ភា្លមនោះឈ្មោះ ឌឹម ប៉េងអ៊ី បានបើកម៉ូតូចូលទៅជិតជនរងគ្រោះ ហើយឈ្មោះ សេង បូរី បានដកកាំបិតកែច្នៃពីចង្កេះមកកាន់នៅដៃ ឈ្មោះ ឌឹម ប៉េងអ៊ី បានយកជើងធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ ឈ្មោះ អាន សត្យា ហៅ យ៉ា កាន់ដាវកែច្នៃចុះពីលើម៉ូតូទៅដេញកាប់ជនរងគ្រោះ ហើយឈ្មោះ សេង បូរី ក៏ចុះពីលើម៉ូតូហុចកាំបិតកែច្នៃឲ្យ ឈ្មោះ ឡាយ ស្រីមាន ហៅ ទី កាន់អង្គុយចាំនៅលើម៉ូតូ បន្ទាប់មកឈ្មោះ សេង បូរី ក៏ចូលទៅលើកយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន ចំណែកឈ្មោះ ឌឹម ប៉េងអ៊ី ,ឈ្មោះ ឡាយ ស្រីមាន ហៅ ទី ,ឈ្មោះ គឹម សុខសានបញ្ញា ហៅ សាន និងឈ្មោះ អាន សត្យា ហៅ យ៉ា ជិះម៉ូតូតាមពីក្រោយនាំគ្នាគេចខ្លួន។
បន្ទាប់ពីធ្វើសកម្មភាពធាក់ផ្តួលម៉ូតូ និងយកកាំបិត និងដាវកែច្នៃដេញកាប់ប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេចរួចហើយ ជនសង្ស័យបានជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនតាមផ្លូវវត្តព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លុះនៅវេលាម៉ោង០៥និង០០នាទី ថ្ងៃខែឆ្នាំដដែល ពេលជនសង្ស័យនាំគ្នាជិះមូតូគេចខ្លួនមកដល់ចំណុចភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនរងគ្រោះម្នាក់ទៀតភេទ ប្រុស កំពុងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១IY-៦៦៣៤ ភ្លាមនោះឈ្មោះ ឌឹម ប៉េងអ៊ី បានបើកម៉ូតូចូលទៅជិតជនរងគ្រោះ ហើយឈ្មោះ ឌឹម ប៉េងអ៊ី បានយកជើងធាក់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យគាត់ដួលម៉ូតូ ឈ្មោះ អាន សត្យា ហៅ យ៉ា កាន់ដាវកែច្នៃចុះមកដេញកាប់មនុស្សប្រុសនោះ ហើយឈ្មោះ សេង បូរី ក៏ចុះពីលើម៉ូតូទៅលើកយកម៉ូតូរបស់មនុស្សប្រុសនោះជិះគេចខ្លួន ហើយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ១GW-៩៥២៧ ដែលទើបតែប្លន់បានឈ្មោះ សេង បូរី ប្រគល់ទៅឲ្យឈ្មោះ ឡាយ ស្រីមាន ហៅ ទី ជិះនាំគ្នាគេចខ្លួន ចំណែកឈ្មោះ ឌឹម ប៉េងអ៊ី , ឈ្មោះ គឹម សុខសានបញ្ញា ហៅ សាន និងឈ្មោះ អាន សត្យា ហៅ យ៉ា ជិះម៉ូតូតាមពីក្រោយគេចខ្លួនបាត់អស់។
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៤និង៣០នាទីទៀបភ្លឺ កន្លងមកជនសង្ស័យ ឈ្មោះ ឌឹម ប៉េងអ៊ី ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ មិនចាំផ្លាកលេខ ឌុប ឈ្មោះ សេង បូរី និងឈ្មោះ ឡាយ ស្រីមាន ហៅ ទី ,ឈ្មោះ គឹម សុខសានបញ្ញា ហៅ សាន ជិះម៉ូតូម៉ាកស៊ុយហ៊្សុយគីនិច ពណ៌+សខៀវ ស៊េរីឆ្នាំ២០១៥ មិនចាំផ្លាកលេខ ឌុប ឈ្មោះ អាន សត្យា ហៅ យ៉ាកាន់ដាវកែច្នៃចំនួន០១ដើម ធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ មិនចាំផ្លាកលេខ ពីមនុស្សប្រុសម្នាក់កំពុងជិះម៉ូតូម្នាក់ឯងនៅចំណុចខាងលិចស្តុបឬស្សីផ្អែម ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានសម្រេចរួចគេចខ្លួនបាត់អស់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕
មតិយោបល់