ភ្នំពេញ ៖ ជនសង្ស័យបីនាក់ដែលជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំងធ្វើការបង្ក្រាប នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទីចំណុចបន្ទប់ជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ លី ទី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងធ្វើម្នាងសិលា ស្នាក់នៅផ្ទះជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ទី២-ឈ្មោះ លី គីម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ទី៣-ឈ្មោះ ឈិន ចាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ភារៈដកហូតរួមមានៈជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន មួយគ្រឿង, ថ្នាំញៀនចំនួន មួយកញ្ចប់ថង់ល្មម, ទូរសព្ទដៃម៉ាក ណូគា ចំនួន ពីរគ្រឿង ខ្មៅមួយ បៃតងមួយ, ដែកកេះចំនួនមួយ, ថង់ផ្លាស់ស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន, កែវជ័រកែច្នៃ សម្រាប់ជក់គ្រឿងញៀនចំនួនមួយ។
បច្ចុប្បន្នជនសង្ស័យទាំង បីនាក់រួមនិងវត្ថុតាង ត្រូវបានកម្លាំងឃាត់នាំខ្លួនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនិងកសាងសុំណុំរឿងបញ្ជូនខ្លួនជនសង្ស័យឡើង
តុលាចាត់ការទៅតាមច្បាប់៕
មតិយោបល់