បាត់ដំបង ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរសារធាតុខុសច្បាប់ម្នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការបង្ក្រាបជាក់ស្តែង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១និង២០នាទី នៅចំណុចក្រុមទី១៧ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង បូរ៉ា ហៅ លឹប, អូន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង។
សម្ភារៈដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE ម៉ាទឹកកក) ចំនួន ២ថង់ ទម្ងន់ ៥២,៤២ក្រាម(ទាំងសម្បក), រថយន្ត មួយគ្រឿង ម៉ាកតូយូតាកាមរី(ឆ្លាម Toyata Camry) ពណ៌ខ្មៅ ផលិតឆ្នាំ១៩៩៦ ពាក់ស្លាកលេខ ភ្នំពេញ2L-5966 លេខតួSXV200256804 និងលេខម៉ាស៊ីន 550787062, ទូរសព្ទដែចាស់ មួយគ្រឿង។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងរៀងចំឯកសារចាត់ការតាមនីតិវិធី ៕
មតិយោបល់