ពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ រួមនឹងជាមួយសារធាតុញៀនខុសច្បាប់ចំនួន១០កញ្ចប់តូច ត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរ សហការចុះបង្ក្រាបចាប់បាននៅចំណុចផ្ទះជនសង្ស័យផ្ទាល់ឈ្មោះ ផាន់ ស៊ីថា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១០និង០១នាទី ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ។
លោកវរសេនីយ៍ ឯម រុន អធិការនគរបាលស្រុកក្រគរ បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យឈ្មោះ ផាន់ ស៊ីថា គឺធ្វើឡើងដោយការចុះបង្ក្រាបរបស់សមត្ថកិច្ច និងមានការសហការពីអាជ្ញាធរមូលដ្ឋាន និងសម្របសម្រួលពីព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ ទើបសមត្ថកិច្ចឈានទៅធ្វើការចាប់ខ្លួនជនសង្ស័យ និងរកឃើញវត្ថុតាងមានម្សៅពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន១០កញ្ចប់តូច ដកហូតបានម៉ូតូជនសង្ស័យជិះធ្វើសកម្មភាពចំនួន១គ្រឿងម៉ាកហុងដា(ទ្រីម) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខបាត់ដំបង 1E-3023-លុយខ្មែរចំនួន១៩៩០០រៀល ។
លោកអធិការបានបន្តថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីចាត់ការបន្ត ៕សាមឿន
មតិយោបល់