រយៈពេលជាងពីរសប្តាហ៏ក្នុងខែមិថុនា ឆ្នាំ២០១៧នេះ រុស្ស៊ីនិងអាមេរិកបានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក ក្នុងការវាយប្រហារដណ្តើមយកទីក្រុងរ៉ាក់កា ប្រទេសស៊ីរី ពីដៃ របស់ក្រុមរដ្ឋអ៊ីស្លាម ISIS ។
ជម្លោះនៃប្រទេសមហាអំណាចទាំងពីរនេះ បានកើតឡើងក្រោយពីកងកម្លាំងទ័ពអាកា សអាមេរិក បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រដ្ឋាភិបាលស៊ីរីមួយគ្រឿង និងបាញ់ទម្លាក់ យន្តហោះចម្បាំងគ្មានមនុស្សបើកបរ (ដ្រូន) របស់ប្រទេសអ៊ីរ៉ង់ ។
រុស្ស៊ីបានប្តេជ្ញាសងសឹងអាមេរិកវិញ តាមរយៈការបាញ់ទម្លាក់យន្តហោះចម្បាំងទាំងអស់របស់អាមេរិក ដែលហោះហើរលើទឹកដីស៊ីរី ជាពិសេសគឺហោះហើរលើទឹកស៊ីរីដែលកាន់ កាប់ដោយរដ្ឋាភិបាល ។
មិនតែប៉ុណ្ណោះ រុស្ស៊ីក៏បានប្រកាសផ្តាច់ទំនាក់ទំនងកងកម្លាំងយោធាជាមួយអាមេរិក នៅលើទឹកដីស៊ីរីផងដែរ ដែលសញ្ញាមួយបង្ហាញថា មហាអំណាចទាំងពីរ កំពុងយកប្រទេស ស៊ីរី ធ្វើជាទីលានប្រយុទ្ធគ្នាកាន់តែក្តៅគគុក ។
ចំណែកអាមេរិកវិញ បានលើកឡើងថា ការដែលខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំង របស់រុស្ស៊ីនិងយន្តហោះគ្មានមនុស្សបើកបរ( ដ្រូន)របស់អ៊ីរ៉ង់ គឺត្រូវបានធ្វើឡើងដើម្បីការពារ សុវត្ថិភាពដល់កងកម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក ។
សូមបញ្ជាក់ជូនថា សង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីបានឆាបឆេះអស់រយៈពេលជាង៦ឆ្នាំ កន្លងមកហើយ គឺចាប់តាំងពីខែមីនាឆ្នាំ២០១១កន្លងមក ហើយរហូតដល់ពេលនេះ សង្គ្រាមស៊ី វិលនៅស៊ីរី មិនទាន់មានសញ្ញាត្រូវបញ្ចប់នៅឡើយទេ ។
សង្គ្រាមស៊ីវិលនៅស៊ីរី ក៏បានសម្លាប់មនុស្សអស់ជិត៥០ម៉ឺននាក់ហើយដែរ និងមនុស្ស ប្រមាណជាង១២លាននាក់ផ្សេងទៀត បានក្លាយខ្លួនជាជនភៀសខ្លួនទៅកាន់ប្រទេសនានា នៅជុំវិញពិភពលោក និងនៅលើទឹកដីកំណើតរបស់ខ្លួន ។ ដោយសារតែជម្លោះរវាងប្រទេសមហាអំណាចលើលោកទាំងពីរនេះ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសផ្អាកការចូលរួមរបស់អូស្ត្រាលីនៅក្នុងប្រតិបត្តិការទ័ពអាកាសរបស់សម្ព័ន្ធអន្តរជាតិដឹកនាំដោយអាមេរិកនៅស៊ីរី ។
អូស្រា្តលីបានសម្រេចចិត្តយ៉ាងដូច្នេះ នៅបន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំង រវាងរុស្ស៊ី និងអាមេរិក។ អាមេរិកដែលបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់កងទ័ពរដ្ឋាភិបាលស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីកាលពីថ្ងៃអាទិត្យកន្លងទៅ ។អូស្ត្រាលី បានសម្រេចផ្អាកការចូលរួមរបស់ខ្លួននៅក្នុងប្រតិបត្តិការវាយប្រហារផ្នែកអាកាសនៅក្នុងទឹកដីស៊ីរី ។
ការផ្អាកព្យួរប្រតិបត្តិការទ័ពអាកាសអូស្ត្រាលីនៅក្នុងទឹកដីស៊ីរី ត្រូវបានធ្វើឡើងនៅក្នុងពេលដែលអាមេរិកនិងរុស្ស៊ី កំពុងដំឡើងសំឡេងដាក់គ្នាខ្លាំងៗ ក្រោយពីអាមេរិកបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់កងទ័ពរដ្ឋាភិបាលស៊ីរី នៅភាគខាងត្បូងទីក្រុងរ៉ាកាកាលពីថ្ងៃអាទិត្យ ។
កងទ័ពអាមេរិកបានឲ្យដឹងថា យន្តហោះចម្បាំងរបស់ស៊ីរីបានទម្លាក់គ្រាប់បែកលើក្រុមទាហានប្រឆាំងស៊ីរីដែលគាំទ្រដោយអាមេរិក និងដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនៅទីក្រុងរ៉ាក់កា ។
ទីក្រុង ម៉ូស្គូ ដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរី បានព្រមានថា រាល់យន្តហោះ របស់សម្ព័ន្ធអន្តរជាតិដឹកនាំដោយអាមេរិក ដែលហោះនៅភាគខាងលិចទន្លេ Euphrate ក្នុងដែនប្រតិបត្តិការរបស់រុស្ស៊ីនឹងក្លាយជាផ្ទាំងស៊ីបរបស់មីស៊ីលប្រមាញ់រុស្ស៊ី ។ ផ្ទាំងស៊ីប ប៉ុន្តែ រុស្ស៊ី មិនបាននិយាយដល់ថ្នាក់ថា ខ្លួននឹងបាញ់ទម្លាក់ យន្តហោះរបស់កងទ័ពសម្ព័ន្ធអន្តរជាតិដឹកនាំដោយអាមេរិកនោះទេ ។
ទន្លេEuphrate ដែលពុះចេញខ័ណ្ឌទឹកដីស៊ីរីស្ថិតនៅជាប់ក្បែរនឹងទីក្រុងរ៉ាក់កា ដែល ជាសំបុករបស់ពួកជីហាតអង្គការរដ្ឋអ៊ីស្លាម កំពុងឡោមព័ទ្ធវាយប្រហារដោយកងទ័ពសម្ព័ន្ធអន្តរជាតិនៅក្នុងទឹកដីស៊ីរី ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បញ្ជាការដ្ឋានអាមេរិក ដែលធ្វើប្រតិបត្តិការនៅដើមបូព៌ាបានអះអាងថា សម្ព័ន្ធអន្តរជាតិគ្មានទិសដៅប្រយុទ្ធប្រឆាំងនឹងរបបស៊ីរីប្រឆាំងនឹងរុស្ស៊ី ឬក្រុមដែលគាំទ្ររដ្ឋាភិបាលស៊ីរីនោះទេ។ ប៉ុន្តែកងទ័ពសម្ព័ន្ធអន្តរជាតិក៏នឹងមិនរារែកនឹងធ្វើប្រតិបត្តិការណាមួយ ដើម្បីការពារសម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួន ដែលរងការគំរាមកំហែងពីខាងក្រៅដែរ ។
វាយបកតបនឹងចំណាត់ការឯកតោភាគីរបស់អាមេរិក ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសលុបចោលកិច្ចព្រមព្រៀងសន្តិសុខដែនអាកាស ដែលនៅក្នុងនោះរុស្ស៊ីនិងអាមេរិក បានព្រមព្រៀងជូនដំណឹងឲ្យគ្នាទៅវិញទៅមកដើម្បីជៀសវាងកុំឲ្យយន្តហោះរបស់ភាគីទាំងពីរប៉ះទង្គិចជល់គ្នាធ្ងន់ធ្ងរនៅក្នុងពេលធ្វើប្រតិបត្តិការនៅក្នុងទឹកដីស៊ីរី ៕
មតិយោបល់