ក្នុងកិច្ចប្រជុំរវាងមន្ត្រីការបរទេសនិងការពារជាតិរបស់ចិននិងអាមេរិក កាលពីថ្ងៃពុធទី ២១ខែមិថុនាឆ្នាំ២០១៧នេះ នៅទីក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ភាគីអាមេរិកបានជម្រុញ ប្រទេសចិនឲ្យដាក់សម្ពាធបន្ថែមទៀតលើកូរ៉េខាងជើង ។
អាមេរិកចង់ឲ្យចិនដាក់សម្ពាធបន្ថែមលើកូរ៉េខាងជើង ទាំងផ្នែកការទូតនិងសេដ្ឋកិច្ចក្នុង គោលដៅកៀបសង្កត់លើកូរ៉េខាងជើងរហូតដល់ប្រទេសឯកោមួយនេះ សម្រេចចិត្តបោះបង់ ចោលនូវមហិច្ឆិតាលផលិតអាវុធមហាប្រល័យ ។
តាមការប៉ាន់ប្រមាណរបស់ក្រុមអ្នកជំនាញអាមេរិកបានលើកឡើងថា នៅពេលដ៏ខ្លីខា ងមុខនេះ កូរ៉េខាងជើង អាចនឹងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ និងបន្តបាញ់សាក ល្បងគ្រាប់មីស៊ីលបាលីស្ទិកបន្ថែមទៀត ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមនាវាប្រយុទ្ធដឹកនាំដោយនាវាដឹកយន្តហោះចម្បាំង អាមេរិក បានវិលត្រឡប់ទៅកាន់មហាសាគរប៉ាស៊ីហ្វិកវិញហើយ ដើម្បីត្រៀមទប់ទល់ជាមួយ កូរ៉េខាងជើង បើសិនជាប្រទេសនេះបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ឫវាយប្រហារទៅលើ ប្រទេសជាសម្ព័ន្ធមិត្តអាមេរិកនៅពេលខាងមុខ ។
នៅក្នុងកិច្ចប្រជុំដដែលនោះ ហរដ្ឋអាមេរិកបានទាមទារឲ្យប្រទេសចិន ង្កើនការដាក់សម្ពាធទាំងផ្នែកសេដ្ឋកិច្ច និងការទូតទៅលើកូរ៉េខាងជើង ដើម្បីឲ្យប្រទេសនេះលះបង់ចោលកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីក ។
ជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសចិននិងអាមេរិក ត្រូវបានរៀបចំឡើងបន្តពីជំនួបរវាងប្រធានាធិបតីចិន និងប្រធានាធិបតីអាមេរិក នៅរដ្ឋហ្លរីដា កាលពីខែមេសាកន្លងទៅ។ កម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាប្រធានបទ ដែលភាគីចិននិងអាមេរិក បានលើកយកមកដាក់លើតុពិភាក្សា ។
នៅក្នុងសន្និសីទកាសែតដ៏ខ្លី លោកប្រមុខការបរទេសអាមេរិក រេច ធីល័រសុន បាន
និយាយថា ភាគីអាមេរិកបានបញ្ជាក់សារជាថ្មីទៅចិនថា ចិនមានចំណែកទទួលខុសត្រូវដ៏សំ ខាន់ក្នុងការដាក់គំនាបទៅលើកូរ៉េខាងជើង ទាំងផ្នែកសេដ្ឋកិច្ច និងការទូត ។
រដ្ឋមន្ត្រីការបរទេសអាមេរិកសង្ឃឹមដែរថា ចិននឹងចាត់វិធានការបិទខ្ទប់សកម្មភាពរបស់ពួកឧក្រិដ្ឋជន តួយ៉ាងដូចជាការលាងលុយកខ្វក់ ការវាយប្រហារអ៊ីនធ័រនែត ឬការចាប់ជំរិតយកលុយ ដែលកូរ៉េខាងជើងបានអនុវត្តរហូតមក ដើម្បីបានប្រាក់យកទៅអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ ។
នៅក្នុងក្របខ័ណ្ឌដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខ ចិនបានផ្អាកការទិញ និងនាំចូលធ្យូងថ្មពីកូរ៉េខាងជើង ប៉ុន្តែអ្នកជំនាញជាច្រើនសុទ្ធតែយល់ថា ចិននៅមិនទាន់ត្រៀមខ្លួនដើម្បីដាក់ទណ្ឌកម្មថ្មីបន្ថែម ដែលនឹងអាចគំរាមកំហែងដល់ស្ថិរភាពរបស់ប្រទេសជិតខាងខ្លួននោះទេ ។
នៅក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង ទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោនបានពិភាក្សា គ្នារបៀបតម្លង់៧សណ្តាន ។ អាមេរិកបានទាមទារឲ្យចិនដែលជាសម្ព័ន្ធមិត្តសំខាន់របស់កូរ៉េខាងជើងដាក់គំនាបហិរញ្ញវត្ថុទៅលើកូរ៉េខាងជើង ប៉ុន្តែចិនឯណោះវិញ បានទាមទារឲ្យអាមេរិកដកចេញទៅវិញនូវប្រព័ន្ធខែលមីស៊ីលរបស់អាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ដែលចិនចាត់ទុកថា ជាការគំរាមកំហែងដល់ប្រព័ន្ធការពារសន្តិសុខជាតិចិន ។
នៅក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង ទីក្រុងប៉េកាំងអំពាវនាវសារជាថ្មី ចង់ឲ្យមានការចរចាតាមវិធីសាស្ត្រ ដែលនៅក្នុងនោះកូរ៉េខាងជើងយល់ព្រមផ្អាកកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីក ចំណែកអាមេរិក និងកូរ៉េខាងត្បូងក៏ត្រូវបញ្ឈប់សមយុទ្ធរួមគ្នា រវាងប្រទេសទាំងពីរ ។
វ៉ាស៊ីនតោន ធ្វើមិនលឺ មិនឆ្លើយតបនឹងសំណើរបស់ប៉េកាំង។ ប្រជាជនអាមេរិកហាក់លែងមានភាពអត់ធ្មត់ និងខឹងខ្លាំងណាស់ នៅក្រោយនិស្សិតអាមេរិក អូតូ វ៉មបៀរ បានស្លាប់ កាលពីថ្ងៃចន្ទដើមសប្តាហ៏នេះ បន្ទាប់ពីត្រូវបានកូរ៉េខាងជើងដោះលែងកាលពីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៧នេះ ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចជានិមិត្តរូបពន្យារកម្រិតប្រកា សអាសន្នជាតិ ដើម្បីប្រឈមទៅនឹងកូរ៉េខាងជើង ដែលត្រូវបានបង្កើតឡើងលើកដំបូងដោយអតីតប្រធានាធិបតីអាមេរិក លោក W Bush កាលពីឆ្នាំ២០០៨ ។
នៅក្នុងលិខិតផ្ញើទៅកាន់សភាលោកដូណាល់ ត្រាំ បានពន្យល់ថា ការគំរាមកំហែងរបស់កូរ៉េខាងជើងទៅលើសន្តិសុខជាតិ សេដ្ឋកិច្ច និងនយោបាយការបរទេសអាមេរិក មានលក្ខណៈធំធេងនិងខុសពីធម្មតា ៕
មតិយោបល់