ខេត្តតាកែវ ៖ ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ក្នុងការបង្ក្រាបបទល្មើសឲ្យដូចភ្លៀងរលឹមរួច ។
លោកវរសេនីយ៍ទោ មឿង សារុន អធិការនគរបាលស្រុកសំរោង បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៧និង០០នាទី ដោយមានប្រជាពលរដ្ឋរាយការណ៍ថា មានករណីចោរលួចកាច់កសោម៉ូតូភ្លាម ។ លោកអធិការបានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមានការចូលរួមពីប្រជាពលរដ្ឋ ឃាត់ខ្លួនជនសង្ស័យ០១ម្នាក់ឈ្មោះ ង៉ែត បារាំង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងធ្នង់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ លេខតួ លេខម៉ាស៊ីន9327675 ពាក់ស្លាកលេខតាកែវ 1K-6255 ជាកម្មសិទ្ធិរបស់ឈ្មោះ ចែម ទ្រី ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងធ្នង់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
លោកអធិការបន្តថា ក្នុងខណៈពេលដែលម្ចាស់ទុកម៉ូតូនៅលើភ្លឺស្រែ ហើយចុះទៅដាក់មងក្នុងស្រែ ។ ស្របពេលនោះ ប្រជាពលរដ្ឋឃើញជនសង្ស័យធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ក៏ឆោឡោឡើង រួចជួយស្ទាក់ចាប់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
បច្ចុប្បន្ន សមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាកសួរបំពេញសំណុំរឿងតាមនីតិវិធី ឬវត្ថុតាងម៉ូតូប្រគល់ជូនជនរងគ្រោះវិញ ៕ ដោយអនុសេនីយ៍ទោ កុយ សាគឿន
មតិយោបល់