ក្រចេះ ៖ ប្រធានសមាគមន៍អតីតយុទ្ឋជនខេត្តក្រចេះ និងជាស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ លន់ សុផាត
បានមានប្រសាសន៍ដោយបានសម្តែងនូវការកោត សសើររំលឹកពីគុណបំណាច់ អតីតភាពការងាររបស់អតីតមន្រ្តីនគរបាលនិវត្តជនថា មានគុណ បំណាចយ៉ាងធំធេងក្នុងការរួមចំនែកយ៉ាងសកម្ម លើកិច្ចការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សង្គមធានាបាននូវស្ថេរភាពសង្គម។
ការមានប្រសាសន៍លើកឡើងបែបនេះ របស់លោកឧត្តមសេនីយ៍ទោ លន់ សុផាត ប្រធាន សមាគមន៍អតីតយុទ្ឋជនកម្ពុជាខេត្តក្រចេះ និងជាស្នងការនគរបាលខេត្ត បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៤ វិច្ឆិកា ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ទោ ជួបសំណេះសំណាល ជាមួយនិងអតីតយុទ្ឋជន ដែលសុទ្ឋសឹងជាមន្រ្តីនគរបាលជាតិចូលនិវត្តមានចំនួន៤០រូប។
ជាមួយនិងការជួបសំណេះសំណាលដែលបានប្រព្រឹត្តយ៉ាងជិតស្និត លោកឧត្តមសេនីយ៍ទោ លន់ សុផាត ក៏បានផ្តល់ជូនម្នាក់ៗទទួលបាន នូវអាវ១ សារុង១ និងថវិការចំនួន៤ម៉ឺន រៀល ដល់និវត្តជនទាំងចំនួន៤០រូប ព្រមទាំងមានកម្មវិធីទទួលទានអារហារសាមគ្គី រួមគ្នាផងដែរ។
មានប្រសាសន៍លើកឡើងបន្តលោកឧត្តមសេនីយ៍ទោ លន់ សុផាត ប្រធានសមាគមន៍ អតីតយុទ្ឋជនកម្ពុជាខេត្តក្រចេះ
បានពាំនាំនូវការផ្តាំផ្ញើរសួសុខទុក្ខ ពីសំណាក់ឯកឧត្តម នាយ ឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការគណកម្មាធិការកណ្តាលសមាគមន៍អតីតយុទ្ឋ ជនកម្ពុជា ក៏ដូចជាឯកឧត្តមអភិបាលខេត្ត ដល់បងប្អួនអតីតយុទ្ឋជន។
ដោយលោក ឧត្តមសេនីយ៍ទោ លន់ សុផាត បានមានប្រសាសន៍សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននិងកំពុងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុកទុក្ខការរស់ នៅនិងជីវភាពរបស់បងប្អូនអតីតយុទ្ឋជន ដោយមិនទុកឲ្យបងប្អូន រស់នៅដោយឯកោនោះទេ ៕
មតិយោបល់