ភ្នំពេញ ៖ នៅវេលាម៉ោង១៩:៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧, កំលាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះដាក់ គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវជាតិលេខ២ ត្រង់ ចំណុចខាងមុខរោងចក្រ ជុងហ្វៃ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដឹកនាំដោយ លោក ម៉ា សុភាព អភិបាលរងខណ្ឌមានជ័យ ។
ក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនេះមានកំលាំងចូលរួម សហការមានដូចជា ៖
១, កំលាំងប្រជាការពារ ខណ្ឌមានចំនួន១៥នាក់
២,កំលាំង អធិការដ្ឋានខណ្ឌមានជ័យ ចំនួន ២០នាក់
៣,កំលាំងកងរាជអាវុធហត្ថខណ្ឌមានជ័យចំនួន១០នាក់ ។
*ជាលទ្ធផល ក្នុងការត្រួតពិនិត្យ មានដូចជា ៖
១ ,រថយន្តគ្រប់ប្រភេទឆ្លងកាត់ ចំនួន ៨០គ្រឿង
២, ម៉ូតូឆ្លងកាត់ បានចំនួន៥២គ្រឿង
៣,អាវុធឆ្លងកាត់(គ្មាន)។ ការដាក់គោលដៅត្រួតពនិត្យអាវុធជាតិផ្ទុះត្រូវបានបញ្ចប់នៅម៉ោង២១:០០នាទី នាថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់