ទួគី ៖ ប្រភពពីកងកម្លាំងសន្តិសុខបាននិយាយថា ប៉ូលីសទួគីបានឃាត់ខ្លួនមនុស្ស៦នាក់ ក្នុងករណីសម្លាប់អគ្គរដ្ឋទូតរុស្ស៊ី ដោយធ្វើការស៊ើបអង្កេតយ៉ាងទូលំទូលាយ ចំពោះសាច់ញាតិនៃប៉ូលីសផុតម៉ោងការងារដែលបានស្រែកថា កុំបំភ្លេចទីក្រុង Aleppo ខណៈពេលបាញ់សម្លាប់ប្រេសិតជាន់ខ្ពស់របស់រុស្ស៊ីម្នាក់នេះ ។
ប្រទេសទាំងពីរ រុស្ស៊ី និងទួគី ចាត់ទុកការវាយប្រហារកាលពីថ្ងៃច័ន្ទ ក្នុងពិធីតាំងពិពណ៌សិល្បៈនៅទីក្រុង Ankara នេះ ថាជាការប៉ុនប៉ងបំផ្លាញនូវទំនាក់ទំនងដែលកំពុងមាន ភាពទន់ជ្រាយកាលពីពេលថ្មីៗនេះ ដែលជាប់គាំងដោយសារសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរី ដោយសារពួកគេបានគាំទ្រភាគីផ្ទុយគ្នា ៕
មតិយោបល់