ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន១២លើក បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ (ប្រុស) រងរបួសធ្ងន់៧នាក់ (ប្រុស) និងរងរបួសស្រាល៥នាក់ (ស្រី១) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៩នាក់ ( យប់៥នាក់ ) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៩គ្រឿង រួមមាន ម៉ូតូ ចំនួន៩គ្រឿង រថយន្តធុនតូច ចំនួន៦គ្រឿង, រថយន្តធុនធំ ចំនួន៣គ្រឿង, ថ្មើរជើង២នាក់ និងយានយន្តផ្សេងៗ១គ្រឿង, កង់ ០គ្រឿង ។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៦លើក (ស្លាប់៤នាក់), ស្រវឹង០លើក (ស្លាប់០នាក់) , មិនគោរពសិទ្ធិ ១លើក (ស្លាប់១នាក់), មិនប្រកាន់ស្តាំ ៣លើក (ស្លាប់១នាក់) , បត់គ្រោះថ្នាក់១លើក (ស្លាប់១នាក់) , ប្រជែង ០លើក (ស្លាប់០នាក់), កត្តាយានយន្ត ១លើក (ស្លាប់ ១នាក់) ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៤លើក, ផ្លូវខេត្ត/ក្រុង ចំនួន៧លើក និងផ្លូវលំ ចំនួន១លើក ។ យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៦លើក, រថយន្តធុនតូច ចំនួន៥លើក និងរថយន្តធន់ធំ ១លើក , ថ្មើរជើង ២នាក់ , យានផ្សេងៗ ១លើក , កង់បី០លើក ។
រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ៣លើក ស្លាប់២នាក់ របួស៤នាក់ , ស្វាយរៀង ៣លើក ស្លាប់៣នាក់ , កំពត ២លើក ស្លាប់២នាក់ របួស២នាក់ និងខេត្តបាត់ដំបង ១លើក ស្លាប់ ១នាក់ របួស២នាក់ ។
តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល១២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ធ្នូ ដល់ ថ្ងៃទី១២ ធ្នូ ២០១៧ មានគ្រោះថ្នាក់ចំនួន ១១០លើក ស្លាប់ចំនួន៦៦នាក់ របួសសរុបចំនួន១៦០នាក់ របួសធ្ងន់ ១២៥នាក់ របួសស្រាលចំនួន៤៧នាក់ ។
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី១២ ធ្នូ ២០១៧ គិតពីម៉ោង១៤ ថ្ងៃទី១១ ធ្នូ ដល់ម៉ោង១៤ ថ្ងៃទី១២ ធ្នូ ២០១៧ រួមមាន ៖ មធ្យោបាយចូលគោលដៅ ៦,២១៦ គ្រឿង (ម៉ូតូ៦២%) , មធ្យោបាយល្មើស ៦៤៤ គ្រឿង (ម៉ូតូ៨៤%) ,អប់រំ ២២២គ្រឿង ស្មើរ៣៤% , ពិន័យ ៤២២ គ្រឿង (បង់ប្រាក់៩៣%) ៕
មតិយោបល់