រតនគិរី ៖ ក្រុមមន្ត្រីក្រសួងបរិស្ថាន បានចុះប្រតិបត្តិការទៅតំបន់កន្ទុយនាគ ឃាត់ខ្លួនជនជាតិវៀត ណាម ៤នាក់ ខណៈពួកគេចូលមកទឹកដីខ្មែរ ត្រង់តំបន់ក្បែរកន្ទុយនាគ ចំណុចបង្គោលសីមា លេខ ១០ ដើម្បីកាប់ឈើ ។
មន្ត្រីម្នាក់បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ថា ជនជាតិវៀតណាមទាំង៤នាក់នោះ ទី១- ឈ្មោះ ដន ង៉ុកតន អាយុ២៤ឆ្នាំ ទី២- ឈ្មោះ ង៉ូ វ៉ាន់ង៉ុក អាយុ៥៨ឆ្នាំ ទី៣- ឈ្មោះ ដាម ឌឹកជុង អាយុ២៥ឆ្នាំ (អ្នកទាំង៣មានទីលំនៅខេត្តកន្ទូម) និងទី៤- ឈ្មោះ ចិន ង៉ុកវឹង អាយុ២២ឆ្នាំ មានទីលំនៅខេត្តយ៉ាឡាយ។
បើតាមមន្ត្រីបរិស្ថាន ពេលនាំខ្លួនជនជាតិវៀតណាម៤នាក់នេះ ដោយភ្ជាប់ជាមួយមធ្យោបាយកាប់ និងដឹកជញ្ជូនឈើ តែដោយសារស្ថានភាពផ្លូវមិនអាចយកមកខេត្តបាន ក៏ត្រូវដុតកម្ទេចចោលនៅ កន្លែងនោះតែម្តង ។
លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ស្នងការរងទទួលបន្ទុកជនអន្តោប្រវេសន៍ បានឲ្យដឹងថា រហូត មកដល់ព្រឹកនេះ ជនជាតិវៀតណាមទាំង៤នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅមន្ទីរបរិស្ថានខេត្ត រតនគិរីនៅឡើយ មិនទាន់បញ្ជូនមកនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីនៅឡើ យទេ ៕
មតិយោបល់