ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បន្តចេញយុទ្ធនាការបង្ក្រាបលើករណីប្រើប្រាស់ នឹងចែកចាយនូវសារធាតុញៀន យប់ទី២ដោយឃាត់បានមនុស្ស១២នាក់រួមជាមួយម៉ូតូ៥គ្រឿង យកមកសាកសួរនាំ ។
នៅវេលាម៉ោងយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ កម្លាំងនៃអធិការរដ្ធានខណ្ឌពោធិ៍សែនជ័យ ដោយមានការបញ្ជារពីលោកអធិការ នឹងដោយមានការដឹកនាំផ្ទាល់ពីលោកអធិការរងទទួលបន្ទុក បានដឹកនាំកម្លាំង លខ្ខណៈទ្រង់ទ្រាយធំ ដោយយករថយន្តនិងកំលាំងម៉ូតូធំសហការជាមួយកំលាំង អន្តរាគមន៍រាជធានីភ្នំពេញ ដើរប្រមូលក្មេងទំនើងដែលអង្គុយលេងនៅតាមមុខក្លឹប ផ្លូវសារធារណៈជាពិសេសនៅតាមបណ្តោយផ្លូវវេងស្រេង ដោយឃាត់បាន១២នាក់(ប្រុស) ម៉ូតូចំនួន៥គ្រឿង ក្នុងនោះមាន៦នាក់បានសារភាពចំពោះមុខសមត្ថកិច្ចថាខ្លួនពិតជាមាន សារធាតុញៀនក្នុងខ្លួនពិតមែន ចំណែក៦នាក់មិនទាន់សារភាពទេ ហើយសមត្ថកិច្ចនឹងធ្វើតេសទឹកនោមនៅវេលាព្រឹកស្អែកបន្ត ៕
មតិយោបល់