កណ្តាល ៖ ដោយបានអនុវត្តន៍តាមបទបញ្ចាពីឯកឧត្តមឧត្តម សេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាល,សមត្ថកិច្ច នគរបាលស្រុកពញាឮ ខេត្តកណ្តាលបានបើកប្រតិបត្តិការ បង្គ្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគ្រឿងញៀន ។
ហេតុការណ៍នេះបានកើតឡើងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១១.៣០នាទីនៅចំណុចភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
បើតាមលោកវរសេនីយ៍ឯក ដូង តេង អធិការស្រុកបាន ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេត ម៉ូហាន ភេទប្រុស អាយុ៣០ឆ្នាំ (ឃាត់ខ្លួន) ខ្មែរឥស្លាមមុខរបរជាងទង និងរស់នៅ ភូមិឃុំកើតហេតុនិងធ្វើការដកហូតបានវត្ថុតាងម្ស៉ៅក្រាមពណ៍សថ្លាសង្ស័យជាសាធាតុញៀន(ម៉ាទឹកកក)ចំនួន៣កញ្ចប់តូច ទូរស័ឮដៃ១គ្រឿង ។
លោក ដូង តេង បានបន្តថានៅមុនពេលកើតហេតុជំនាញ ស្រុកបានទទួលព័ត៍មានថា មានជនសង្ស័យកំពង់ធ្វើសកម្ម ភាពជួញដូថ្នាំញៀននិងកម្លាំងចុះទៅធ្វើការត្រួតពិនិត្យឃើញមានវត្ថុតាងនាំមកអធិការស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនឡើងតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់