ប្រទេសថៃ ៖ over the counter levothyroxine. កុមារីម្នាក់ដែលទើបតែមានអាយុ៣ខួបនិងត្រូវជាកូនស្រីរបស់ពលករខ្មែរបម្រើកាងារនៅឯប្រទេសថៃ បានធ្លាក់ទៅក្នុងប្រលាយទឹកសំអុយ ដែលគេបង្ហូរចេញពីក្រុងស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត ដោយសារតែឪពុកទម្លាប់នាំកូនស្រីទៅលេងត្រង់កន្លែងនោះជាប្រចាំ។
ហេតុការណ៍ដរន្ធត់នេះបានកើតឡើងតាំងពីព្រលប់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចប្រលាយបង្ហូរទឹកចេញពីក្រុងមួយកន្លែង ស្ថិតក្នុងភូមិ១ ឃុំបានបឹង ស្រុកបានបឹង ខេត្តឈុនបុរី ប្រទេសថៃ ដែលក្មេងស្រីរងគ្រោះរូបនេះមានអាយុ៣ឆ្នាំ ជាកូនរបស់លោក មុយ ជាពលករខ្មែររស់នៅក្នុងឃ្លាំងដាក់ទំនិញចាស់ៗរបស់ថៅកែឈ្មោះ អាត់ វិន ស៊ិនធុ ដែលឃ្លាំងនេះលេខ ៩០៥/១៣ ក្នុងភូមិ ឃុំ កើតហេតុខាងលើ។
លោកមុយ បាននិយាយថា កន្លងមកលោកតែងតែនាំកូនស្រីទៅស្ទូចត្រីត្រង់ចំណុចក្បែមាត់ប្រលាយបង្ហូរទឹកនេះជាប្រចាំ ដូច្នេះសង្ស័យថាកូនស្រីអាចដើររកខ្លួននៅចំណុចខាងលើទើបមានការរអិលជើងធ្លាក់ទៅក្នុងប្រលាយទឹកនោះតែម្តង ។ ព្រោះក្រោយពីមានការបាត់កូនស្រីភ្លាម រូបលោកក៏ដូចជាអ្នកភូមិបាននាំគ្នាស្វះស្វែងដើររកក្នុងព្រៃអស់រយៈពេលប្រមាណជា១ម៉ោង ទើបបានប្រទះឃើញស្បែកជើង និងទូរទស្សន៍សម្រាប់ក្មេងលេងជ្រុះនៅមាត់ប្រលាយ ទើបមានការឆោរឡោនិងនាំគ្នាចុះរាវរក នៅទីបំផុតតែក្នុងរយៈពេល១៥នាទីប៉ុណ្ណោះឪពុកក៏បានរាវប៉ះកូនស្រីផ្ទាល់តែម្តង ។
នៅពេលនោះដែរទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក៏ដូចជាសមត្ថកិច្ចថៃ បាននាំគ្នាមកពិនិត្យ ព្រមទាំងសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងដោយសារតែពេលនោះស្ត្រីជាម្តាយបានយំសោក បោកខ្លួន ក្នុងភាពស្រណោះស្រណោកដល់កូនស្រីដ៏តូចមិនគួរមកស្លាប់ឆ្ងាយពីស្រុកកំណើតបែបនេះសោះ ៕ ដោយៈ ពាយ័ព្យ
មតិយោបល់