សៀមរាប ៖ អតីតទាហានជើងចាស់ម្នាក់បានច្នៃគ្រាប់បែកដៃដោយខ្លួនឯងទុកបោកយកត្រី ហូប តែភ្លាត់ស្នៀត ផ្ទុះផ្អើលដល់អ្នកស្រុកចោមរោមមកមើល។ប៉ុន្តែសំណាងល្អណាស់គាត់រងរបួសស្រាលតែប៉ុណ្ណោះ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនេះផ្អើលដល់អ្នកស្រុកកើតឡើងនៅវេលាម៉ោង០១រំលងអធ្រាត្រឈានជូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។
មន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងនៅរសៀលនេះថាអតីតទាហានជើងចាស់ម្នាក់បានច្នៃគ្រាប់បែកដៃដោយខ្លួនឯងទុកបោកយកត្រី ហូប ដោយបានដាក់ក្នុងហោប៉ៅអាវទាហានតែភ្លាត់ស្នៀត ផ្ទុះនៅក្នុងផ្ទះរបស់គាត់តែម្តង។ ប៉ុន្តែសំណាងល្អណាស់គាត់រងរបួសស្រាលតែប៉ុណ្ណោះឬក៏ឆាបឆេះអ្វីផ្សេងនោះទេ។ មន្ត្រីដដែលបន្តថា ករណីនេះកំពុងហៅជនបង្កនេះមកសួរនាំនៅអធិការនគរបាលក្រុងសៀមរាប។ ជននេះមានអការស្រវឹងខួបហើយពេលសមត្ថកិច្ចសួរចម្លើយគាត់ឆ្លើយផ្សេង។ មន្ត្រីដដែលបន្តថាជននេះមានឈ្មោះ ឈីន ជា ឬ លឺន ជាស្នាក់នៅភូមិឃុំខាងលើ។
ជុំវិញករណីនេះដែរមន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការខេត្តសៀមរា បបានថ្លែងប្រាប់តាមទូរស័ព្ទថាចំពោះករណីនេះខាងលោកកំពុងសាកសួរនៅឡើយចឹងទេ រាល់ភស្តុតាងនិងការសម្រេចចោទប្រកាន់ជននេះ ថាច្នៃគ្រាប់បែកទុកបោកយកត្រីហូបឬក៏មានគម្រោងទុកធ្វើអ្វីទៀតនោះ នៅឡើយទេ ៕
មតិយោបល់