បាត់ដំបង ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០០៖៣០នាទី នៅចំណុចក្រុមទី៤ ភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កដោយជនសង្ស័ឈ្មោះ កុយ.ទីន ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងបក្ខពួកចំនួន ៥នាក់ បានប្រើប្រាស់កាំបិតដាវកាប់ ជនរងគ្រោះឈ្មោះ ស៊ុម.ឌី ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ បណ្ដាលអោយរបួសធ្ងន់ និងកាប់ម៉ូតូខូច ១គ្រឿង។
ករណីនេះ កម្លាំងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនបាន ១នាក់ និងដកហូតកាំបិត ១។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់