ឧត្តរមានជ័យ ៖ នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីមនុស្សលង់ទឹកស្លាប់នៅចំណុចខាងកើត បឹងផ្ទះតាម៉ុកស្ថិតនៅក្នុង ភូមិអភិវឌ្ឍន៏ឃុំអន្លង់វែង ស្រុកអន្កង់វែង ខេត្តឧត្តរមានជ័យ សពជនរងគ្រោះមាន ឈ្មោះ វុទ្ធី ហុងលី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិ កណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
មូលហេតុ ជនរងគ្រោះដើរទៅច្រូតស្មៅក្នុងបឹងហើយ រអិលជើង ធ្លាក់ទឹកជ្រៅហើយជនរងគ្រោះមានជំងឺស្កន់ជ្រូកទើបបណ្តាលឲ្យធ្លាក់ទឹកលង់ស្លាប់។
បច្ចុប្បន្ន ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរួច ត្រូវបានប្រគល់ សាកសពជនរងគ្រោះទៅអោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់