ប៉ៃលិន ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ជា ជាន់ឌិន ស្នងការ នគរបាលខេត្តប៉ៃលិន បានចាត់ឱ្យលោកឧត្ដមសេនីយ៍ត្រី ស៊ិន សុភាលក្ម្សី ស្នងការរង លោកវរសេនីយ៍ឯក ស៊ុំ សុផល ស្នងការរង និងលោកវរសេនីយ៍ឯក ផាន់ ចាន់ណារ៉ា ស្នងការរង ដើម្បីចុះដឹកនាំ បែងចែក កងកម្លាំងនគរបាល ក្រោមឱវាទដែលមានឈ្មោះក្នុងផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំង ព្រឹទ្ធសភា នីតិកាលទី៤ ទៅតាមគោលដៅនីមួយៗ និង ត្រៀមចុះប្រតិបត្តិការការពារ២៤លើ២៤ ៕
មតិយោបល់