រតនគិរី ៖ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៧និង០៥នាទីព្រឹក មានករណី ចងកធ្វើអតឃាតខ្លួនឯង នៅចំការលោក សាន់ ប៉ក់ ស្ថិតនៅភូមិកប ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។
ជនរងគ្រោះឈ្មោះ ពុំ សុខដេត ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខែ្មរ សញ្ជាតិខ្មែរ មុខរបរ កម្មករជៀរជ័រកៅស៊ូ។
តាមការសាកសួររបស់សមត្ថកិច្ចជាមួយអ្នករស់នៅជិតខាងបានអោយដឹងថា ពីមុនជនរងគ្រោះបានព្យាយាមធ្វើ អតឃាតខ្លួនឯងម្តងជាពីដងរួចមកហើយតែមិនបានសំរេច ព្រោះខឹងប្តីផឹកស្រា ដើរលេងមិនគិតប្រពន្ធកូន ។
បច្ចុប្បន្នក្រុមគ្រួសារបានយកទៅបុណ្យតាមប្រពៃណី ៕
មតិយោបល់