ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ មានទូក នេសាទមួយគ្រឿង ដែលម្ចាស់ទូកឈ្មោះ វ៉ាន់ សុផល ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ពេលកំពុងនេសាទ បានអូសដោយចូលសាកសពមនុស្សមួយរូប ក្នុងសមុទ្រ នៅចំណុចត្រីវិស័យលេខ ៣៥.៤៥។ សាកសពនេះ ភេទប្រុស គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ក្រោយទទួលបានដំណឹងនេះ សមត្ថកិច្ចចំរុះមាននគរបាលនិងកង រាជអាវុធហត្ថមូលដ្ឋានស្រុកស្ទឹងហាវបានចេញទៅស្រង់យកសាក សពមករក្សាទុកនៅចំណុចអ៊ូរទូក ភូមិ១ ឃុំកំពេញ ស្រុក ស្ទឹងហាវ ខេត្ត ព្រះសីហនុ ដើម្បីទុកអោយសមត្ថកិច្ចជំនាញ ពិនិត្យធ្វើកោសល្យវិច្ច័យ ៕
មតិយោបល់