ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១៤និង ៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករាបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃនៅចំណុចបន្ទប់ទឹកសា ធារណៈ ផ្លូវ១៦៩ ភូមិ៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា។
ជនសង្ស័យឈ្មោះ ថុល ម៉េងឡេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។
សមត្ថកិច្ចយើងបានធ្វើតេស្តទឹកនោមឃើញមានសារធាតុញៀន។
សម្ភារៈដកហូត ៖ ទូរស័ព្ទចំនួន១ គ្រឿង ម៉ាក សាំសុង A7 2016 លេខ 011 244 663 ។
-ជនរងគ្រោះឈ្មោះ ឈឿន សារឿន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ មន្ត្រីមន្ទីរសាធារណៈកាក្រុង ស្នាក់ផ្ទះជួល ផ្លូវ សហព័ន្ធ រុស្ស៊ី សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ ។
បច្ចុប្បន្ន ទូរស័ព្ទប្រគល់ជូនម្ចាស់វិញ រីឯជនសង្ស័យខាងលើកំពុង ឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង ៕
មតិយោបល់