ភ្នំពេញ ៖ អ្នកញៀនល្បែងបញ្ជល់មាន់ចំនួន៥នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវបង្ក្រាប ក្រោយពីបានបើកការស្រាវជ្រាវអស់រយៈពេល៤សប្តាហ៍កន្លងមក។ ទីតាំងដែលមានលបលួចលេងល្បែងស៊ីសងភ្នាល់ប្រាក់ប្រភេទបញ្ជល់មាន់ត្រូវបានបង្ក្រាប នៅវេលាម៉ោង១៥និង១៥នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវរថភ្លើង ក្នុងដីឡូត៍ទុកចោល រោងចក្រខ្យូង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១។
លោកវរសេនីយ៍ទោ ទៀង ច័ន្ទសារ អធិការខណ្ឌបានឲ្យដឹងថាអ្នកញៀនល្បែងបញ្ជល់បក្សីទាំង៥នាក់ខាងលើរួមមានទី១-ឈ្មោះ លឹម ទូច ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាក់ទូក សង្កែត់ទួលសង្កែ១ មុខរបរលក់ដូរ។ ទី២-ឈ្មោះ អ៊ន ចាន់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាក់ទូក សង្កាត់ទួលសង្កែ១ មុខរបរកម្មករ។ ទី៣-ឈ្មោះ វ៉ា គឹមរុន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់ភូមិសាមគ្គី សង្កាត់ឫស្សីកែវ មុខរបរម៉ូតូ។ ទី៤-ឈ្មោះ ទ្រី ថុង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលសង្កែ១ មុខរបរនៅផ្ទះ។ និងទី៥-ឈ្មោះ ទ្រាង នាង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្តះលេខ៤៥ ផ្លូវ១៦៤ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា មុខរបរលក់ដូរ។
ភស្តុតាងដកហូតរួមមានៈ មាន់ចំនួន០៣ក្បាល, ខ្នាយដែកចំនួន០២គូរ, កន្ត្រកសម្រាប់ច្រកមាន់ចំនួន០២, ម៉ូតូចំនួន០៤គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញរបស់អធិការដ្ឋាន កំពុងសាកសួរយកចម្លើយនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕
ventolin hfa.
មតិយោបល់