ភ្នំពេញ ៖ នៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោយពីបានបើកការស្រាជ្រាវ ចំពោះមុខសញ្ញាចេញពីពន្ធនាគារដែលធ្លាប់ប្រព្រឹត្តសកម្មភាពកាច់ សោរ.កលួចម៉ូតូ និងត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវធ្វើការបង្ក្រាបនឹងឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីដើម្បីអនុវត្តន៍ទោសម្តងរួចមកហើយ តែ ក្រោយពីអនុវត្តន៍ទោសរយៈពេល១ឆ្នាំកន្លះ និងក្រោយពីចេញពី ពន្ធនាគាររួច មុខសញ្ញាខាងលើពុំមានការរាងចាល នឹងបានបន្ត ប្រព្រឹត្តសកម្មភាពកាច់ក(ម៉ូតូម៉ាកហុងដាហ្សូមមើអិច ពណ៌ទឹកបិច សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ ១ GB1GB.7859 លេខតួ 5108414/ លេខម៉ាស៊ីន 0109414 របស់ជនរងគ្រោះឈ្មោះ ឯល ហ្វាទីម៉ាស់ នៅចំណុចផ្ទះលេខ៦៨ ក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ក្រោយ ពីទទួលបានបន្តឹងរបស់ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចខណ្ឌ ប៉ុស្តិ៍ បានធ្វើការកំណត់មុខសញ្ញា នឹងចរិតធ្វើសកម្មភាព ព្រមទាំងបើក ការស្រាវជ្រាវលុះមកដល់យប់ថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំង សមត្ថកិច្ចយើងបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនតែម្តង នៅចំណុច ក្នុងផ្ទះសំណាក់នាគទិព្វ បន្ទប់លេខ១០៥ ដោយបានឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ លីម សាហ្វី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខគ្មានលេខ ផ្លុវលេខ៥ ក្រុម៣ ភូមិក សង្កាត់ច្រាំចំរេះ២ ដោយឡែកបក្សពួក គូកនម្នាក់ ទៀតបានរត់គេចខ្លួន ។ ហើយចំពោះមុខសញ្ញានេះព្រមទាំង បក្ខពួក ក្រៅពីការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ បាននឹងកំពុង ប្រព្រឹត្តបទល្មើសចរាចរណ៍គ្រឿងញៀនផងដែរ ។
ចំពោះមុខវិធានការជំនាញ សមត្ថកិច្ចខណ្ឌឬស្សីកែវ បាននឹង កំពុងជំរុញការស្រាវជ្រាវបន្តយកបក្ខពួកនឹងធ្វើការសាកសួរយកចំលើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
មតិយោបល់