តាកែវ ៖ ដោយអនុវត្តយ៉ាងម៉ឺនម៉ាត់តាមបទបញ្ជារបស់ឯកឧត្តម ឧត្តម សេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អំពីការ បង្ក្រាបដំណាំកញ្ឆាខុសច្បាប់ នៅព្រឹកថ្ងៃអាទិត្យ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៦.៣០នាទី កម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន ដឹកនាំ ដោយលោកវរសេនីយ៍ទោ ម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យ បានចុះ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដែលដឹក នាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ ប្រើប្រាស់កម្លាំង សរុប៧៧នាក់ ធ្វើការបង្ក្រាបដំណាំកញ្ឆាដែលជនខិលខួចលួចដាយខុស ច្បាប់បានចំនួនរួម៧៥ទីតាំង ស្មើរ១៣.៣៧៤ដើម អណ្តូងប្រស់ទឹក ចំនួន ៤៩អណ្តូង ស្ថិតនៅចំណុចដាក្រឡាញ់ ដុបថ្មចង្ក្រាន បង្គោលអង់តែន ខ្នងបន្ទាយចាស់ និងខាងក្រោមជួរភ្នំបាយ៉ង់ ស្ថិតក្នុងភូមិជ្រោយ ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីសរុប ៤.៧៣១ ម៉ែត្រការ៉េ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
មតិយោបល់