បាត់ដំបង៖ នៅថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភ: ឆ្នំា២០១៨ វេលាម៉ោង ១៤និង៣០នាទី នៅចំណុចក្រុមទី១០ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ កម្លាំងនគរបាលក្រុងបាត់ដំបង បាននាំជនប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ១នាក់ឈ្មោះ រិទ្ធ ស៊ីថូ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ.ឃុំខាងលើ ។
ករណីនេះ ដោយមានការសំណូមពរពីសាច់ញាតិ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលពិភពនៃក្តីសង្ឃឹម ស្រុកបវេល ដើម្បីធ្វើការបន្សាយនិងកែប្រែ ៕
មតិយោបល់