ពោធិ៍សាត់ ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១២និង២០នាទី កម្លាំងប៉ុស្តិ៍នរគបាលរដ្ឋបាលអូរសោម និងកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង បានប្រគល់ជនសង្ស័យចំនួន១នាក់ ឈ្មោះ សេង វិបុល ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្មាច់មានជ័យ សង្កាត់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានប្រព្រឹត្តល្មើសបទឃាតកម្ម (បាញ់សម្លាប់ប្រពន្ធរបស់ខ្លួន) នៅថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង២០និង៣០នាទី នៅក្នុងភូមិស្មាច់មានជ័យ ហើយត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរសោមចាប់ខ្លួននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣០នាទី នៅចំណុចលើដងផ្លូវ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈជនសង្ស័យកំពុងចុះពីលើរថយន្តឈ្នួល។
ជនសង្ស័យខាងលើត្រូវបានលោកវរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលស្រុកវាលវែង ប្រគល់ជូនលោកវរសេនីយ៍ត្រី ហេង លាង អធិការនគរបាលក្រុងខេមរភូមិន្ទ ដើម្បីបន្តអនុវត្តតាមនីតិវិធី តាមចង្អុលការរបស់ឧត្តមសេនីយ៍ទោ សារុន ចាន់នី ជាស្នងការនគរបាលខេត្តពោធិ៍សាត់។
ការប្រគល់ទទួលជនសង្ស័យខាងលើ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង ៕
ed pills canada.
មតិយោបល់