រតនគិរី ៖ claravis from canada. ក្មេងប្រុសម្នាក់ត្រូវបាត់បង់ម៉ូតូ គ្រាដែលជិះម៉ូតូទៅយកក្មួយចេញពីសាលារៀន ត្រូវជនមិនស្គាល់មុខ២នាក់ ស្ទាក់យកកាំបិតភ្គាក់គំរាមយកម៉ូតូបាត់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែកម្ភៈ ឆ្នាំ០១៨ ស្ថិតក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ត្រង់ចំណុចផ្លូវកែងចំការកៅស៊ូរបស់ឈ្មោះដា។ ក្មេងរង្គ្រោះដែលត្រូវចោរប្លន់យកម៉ូតូនោះមានឈ្មោះ ផ្លិញ វេត ប្រុស អាយុ១៣ឆ្នាំ ជនជាតិទំពួន មានលំនៅភូមិ ឃុំកើតហេតុខាងលើ។ ជនសង្ស័យមានគ្នា២នាក់ ប្លន់យកម៉ូតូម៉ាកវ៉េវ សេរីឆ្នាំ២០១៨ ពណ៌ព្រីងទំ អត់ស្លាកលេខ។
តាមការឲ្យដឹងពីលោក ថេង ចន្ធី អធិការនគរបាលស្រុកលំផាត់ថា មុនពេលកើតហេតុ ជនរង្គ្រោះបានជិះម៉ូតូទៅយកក្មួយចេញពីរៀន ពេលមកដល់កន្លែងកើតហេតុ ចំងាយប្រមាណជាង១គីឡូម៉ែត្រពីភូមិ ស្រាប់តែជនសង្ស័យ២នាក់ បានស្ទាក់សុំខ្ចីម៉ូតូ តែជនរង្គ្រោះមិនឲ្យ ខណៈនោះជនសង្ស័យបានយកកាំបិតភ្គាក់មកអារដៃក្មេងរង្គ្រោះ តែអារពីខ្នងកាំបិត បណ្ដាលឲ្យរលាត់ស្បែក ហើយជនសង្ស័យយកម៉ូតូជិះទៅបាត់តែម្ដង។ បន្ទាប់ពីកើតហេតុសាច់ញាតិក្មេងរង្គ្រោះបានទៅប្ដឹងនគរបាលប៉ុស្តិ៍។
បច្ចុប្បន្នកម្លាំងជំនាញអធិការស្រុកលំផាត់សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ចុះស្រាវជ្រាវ រុករកមុខសញ្ញា ដើម្បីចាត់ការតាមនិតិធីច្បាប់៕
មតិយោបល់