កំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាង ម៉ូតូ និងម៉ូតូ នៅលើផ្លូវលេខ ១៤៣ ស្ថិតនៅភូមិបិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។
មន្ត្រីនគរបាល បានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ គឹម ឆាយ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន បើកបរម៉ូតូ១គ្រឿងម៉ាក ស៊ីរូស ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ចំណែកជនរងគ្រោះម្នាក់ទៀតមានឈ្មោះ ប៉ុក សុវីន ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិអន្លង់ស្នោរ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG-1961។
បើតាមសាក្សីឃើញហេតុការណ៍ បានបន្តថា មុនពេលកើតហេតុ គេឃើញបុរសបើកបរម៉ូតូម៉ាក ស៊ីរូស បើកបរពីទិសខាងត្បូង ទៅទិសខាងជើង លុះមកដល់ចំណុចដូចខាងលើ បានជិះទៅបុកម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នា បណ្ដាលអោយស្លាប់អ្នកបើកបរម៉ូតូម៉ាកស៊ីរូស នៅនឹងកន្លែងកើតហេតុ ចំណែកស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ និងត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ វត្ថុតាង (ម៉ូតូទាំង២គ្រឿង) ត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ និងសាកសពអ្នកស្លាប់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
flagyl 500 mg without prescription.
មតិយោបល់