សៀមរាប ៖ នៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ដេក នៅភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគម ។
ជនរងគ្រោះឈ្មោះ ចាន់ ស្រីទៀន ភេទស្រី អាយុ១៨ឆ្នាំ ។
ក្រោយពីទទួលព័ត៌មានកម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យដល់កន្លែង កើតហេតុបានបញ្ជាក់ឲ្យដឹងថា មូលហេតុបណ្តាឲ្យជនរងគ្រោះធ្វើអត្តឃាត ខ្លួនឯង ជនរងគ្រោះអន់ចិត្តរៀបការរួចគ្មានសល់លុយសល់កាក់សំរាប់រក ស៊ី ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនរងគ្រោះបានរៀបការនៅថ្ងៃទី២៣និង ២៤ លុះដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះបានដើររអ៊ូរទាំ ម្នាក់ឯងថារៀបការហើយអត់សល់ប្រាក់ចំណងដៃសំរាប់រកស៊ី លុះដល់ ព្រឹកថ្ងៃទី២៦ ជនរងគ្រោះបានក្រោកពីដំណេកធ្វើការងារផ្ទះជាធម្មតា មិន បានរអ៊ូរទាំអ្វីទៀតទេ តែនៅវេលាម៉ោង៨និង០០នាទីជនរងគ្រោះបានឡើង ទៅលើផ្ទះ ។ ចំណែកឪពុកម្តាយនិងប្តីអង្គុយលេងនៅក្រោមផ្ទះ លុះដល់ ម៉ោង៩និង៣០នាទី ឪពុកម្តាយជនរងគ្រោះបានស្រែកហៅជនរងគ្រោះ អោយចុះទៅដាំបាយមិនឮឆ្លើយក៏ឡើងមកហៅនៅលើផ្ទះ ព្រមទាំងច្រាន ទ្វារបន្ទប់បើកមិនបានព្រោះជាប់សោរខាងក្នុង ពេលនោះឪពុកជនរងគ្រោះ បានចុះទៅយកដែកស្បែងមកគាស់បន្ទប់ ស្រាប់តែឃើញជនរងគ្រោះ ចងកលើបង្អួចនឹងខ្សែភ្លើងស្លាប់បាត់ទៅហើយ ក៏ឆោរឡោរាយការណ៍ ប្រាប់សមត្ថកិច្ចក្នុងពេលនោះតែម្តង។
ចំពោះករណីនេះពិតជាករណីធ្វើអត្តឃាតសម្លាប់ខ្លួនដោយចង.កពិតប្រាកដមែន។
សពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណីនៅ ក្នុងភូមិឃុំខាងលើ ៕
មតិយោបល់