កំពង់ចាម៖ ករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានអនុវត្តន៍តាមដីកា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានលោក នៅ យ៉ារ័ត្ន ចៅក្រមជំនុំជំរះ នៃសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ ឲ្យឃុំខ្លួនលេខ១៤១ ឃ.ខ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រេចឃុំខ្លួនជនជាប់ចោទ០១នាក់ ពីបទរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
សូមរំលឹកផងដែរថា: កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បង្រ្កាបតាមដីការបស់តុលាការ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ យ៉ូប យ៉ាម៉ានី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កសិករ ទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ន នៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
បច្ចុប្បន្ន ជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ទៅតាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ៕
មតិយោបល់