ពោធិ៍សាត់ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលប្រម៉ោយ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ដោយប្រើប្រាស់កម្លាំងសរុបចំនួន១០នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ព្រឿន ហាន អធិការរងផែននគរបាលយុត្តិធម៌ តាមការចង្អុលការរបស់លោកវរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានចុះបង្ក្រាបលើទីតាំងវង់ល្បែងស៊ីសងនិងអ្នកយកតុងបៀរ នៅក្រោមដើមឈើបេងនៅចំណុចដីភូមិរបស់ឈ្មោះ ឡាង ម៉ុម ក្នុងភូមិចំការជ្រៃខាងត្បូង ឃុំ អន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃចន្ទទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១០និង៥០នាទីព្រឹក។
លោកអនុសេនីយ៍ទោ ព្រឿន ហាន បានប្រាប់ឲ្យដឹងថា ករណីបង្ក្រាបល្បែងស៊ីសងនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ គឺ១.ឈ្មោះ សេង រដ្ឋា ភេទស្រី អាយុ ៤១ឆ្នាំ, ២.ឈ្មោះ សាន់ រដ្ឋា ភេទ ស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង, ៣. ងួន សេម ភេទស្រី អាយុ ៣៦ឆ្នាំ (អ្នកលេង), ៤. ហួត ថានី ភេទ ស្រី អាយុ ៣៧ ឆ្នាំ, ៥. ឡាង ម៉ុម ភេទ ស្រី អាយុ ៣០ ឆ្នាំ រស់នៅភូមិ ចំការជ្រៃខាងត្បូង ឃុំ អន្លង់រាប ស្រុក វាលវែង ។
ចំពោះវត្ថុតាងរួមមាន បៀរចំនួន១៨១សន្លឹក លុយខ្មែរ១១៩,០០០រៀល កំរាលកន្ទេលចំនួន២ និងកន្សែងពោះគោចំនួន២ ស្បែកជើងចំនួន១១ ។
លោកអនុសេនីយ៍ទោបានបន្តថា ជនសង្ស័យ និងវត្ថុតាងខាងលើ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីអនុវត្តបន្តតាមនិតិវិធីច្បាប់ ៕
how to get zoloft without prescription.
មតិយោបល់