ភ្នំពេញ ៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទី កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ នៅចំណុច មុខផ្ទះ២៥B ផ្លូវ២១៧ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ ទទួលផលចោរកម្ម ក្នុងអំពើលួចរថយន្តមួយគ្រឿងម៉ាកហុងដា CRV ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៧ លេខតួ ៤២០៥៩៨៤២ លេខម៉ាស៊ីន ៤៨៧៧០ ពាក់ស្លាកលេខភ្នំពេញ2I-4618 កាលពីថ្ងៃទី២៤-០១-២០១៨ វេលាម៉ោង០៦និង៣០នាទី នៅចំណុច មុខផ្ទះជួលលេខ៥ ផ្លូវបេតុង ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងចាប់យកភស្តុតាង បញ្ជូនមកកាន់ការិយាល័យ ។
ក្រោយឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យទៅឆែកឆេរលំនៅដ្ឋានដែលមានទីតាំងស្ថិតនៅផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ រកឃើញចាប់យកវត្ថុតាង បញ្ជូនមកកាន់ការិយាល័យ ។
ជនសង្ស័យឃាត់ខ្លួនបានមានឈ្មោះ ហម ធារ៉េត ហៅ ម៉ាប់ ភេទស្រី អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅ ផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ភស្តុតាងដែលចាប់យកមាន រថយន្តមួយគ្រឿងម៉ាកហុងដា CRV ពណ៌ទឹកប្រាក់ សេរីឆ្នាំ១៩៩៧ លេខតួ ៤២០៥៩៨៤២ លេខម៉ាស៊ីន ៤៨៧៧០ ពាក់ស្លាកលេខភ្នំពេញ2I-4618 (ពាក់ស្លាកលេខក្លែងភ្នំពេញ 2Y-3326) ។ វត្ថុតាងចាប់យករួមមាន ៖ -ស្លាកលេខម៉ូតូចំនួន ៤បន្ទះ មានលេខ ភ្នំពេញ 1FJ-2545, កំពង់ចាម 1Q-9522 , កំពត 1F-0840 និងភ្នំពេញ 1FJ-3862, -បណ្ណ័សម្គាល់យានយន្តចំនួន ០៦ បណ្ណ័ -អត្តសញ្ញាណប័ណ្ណឈ្មោះ ឡៃ ផាន់ទឹក ចំនួន០១ កូនសោសម្រាប់ដោះម៉ូតូមួយចំនួន និងកូនសោឈុត ចំនួន ១២ ឈុត, -គ្រឿងបន្លាស់ម៉ូតូ មួយចំនួន, -ម៉ារ៉ាវេន សំរាប់ធាក់ម៉ូតូចំនួន ១១, -កញ្ចក់ម៉ូតូចំនួន ១៣ គូ, -កូនសោម៉ូតូចំនួន ១៣ គ្រាប់, -គំរបស៊ីម៉ាំងម៉ូតូចំនួន ១៣ , -សន្ទះកែបម៉ូតូចំនួន ០៤ បន្ទះ ។
ជនរងគ្រោះមានឈ្មោះ ប៉ាន់ បញ្ញាវុធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនលក់ដែក ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ៕
thyrox 200 order online no prescription.
មតិយោបល់