បាត់ដំបង ៖ នាវេលាម៉ោង០៤និង០០នាទីទៀបភ្លឺ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ មានករណីធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បណ្តាលឲ្យបុរសម្នាក់ស្លាប់ ។
ជនរងគ្រោះឈ្មោះ ហុក ហៀត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះជាមនុស្សកំរោលចូល ។ នៅវេលាម៉ោងកើតហេតុស្រាប់តែរត់ទៅចងករសម្លាប់ខ្លួនស្លាប់តែម្តង ។
ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះឈ្មោះ ហុក ហៀត សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតចងករសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន ។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យសពតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ៕
មតិយោបល់