ប៉ៃលិន៖ កាលពីវេលាយប់ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីជនមិនទាន់ស្គាល់អត្តសញ្ណាណបានធ្វើអត្តឃាត (ចងក) នៅចំណុចក្នុងព្រះវិហារវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមការសាកសួរពីលោកអាចារ្យ និងព្រះសង្ឃដែលគង់នៅក្នុងវត្តបានអោយដឹងថា លុះព្រឹកឡើងវេលាម៉ោងប្រមាណ ០៦និង០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ពួកគាត់ក៏បាន ប្រទះឃើញជនរងគ្រោះបានចងកនៅនឹងសរសរព្រះវិហារ ស្លាប់បាត់ទៅហើយ ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងកោសល្យវិច្ច័យ ។
មតិយោបល់