កំពង់ចាម៖ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ សៀម បង្រ្កាបបានកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានលោកស្រី លី ម៉ារីណា ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ ឲ្យឃុំខ្លួនលេខ ១៤៦ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រេចឃុំខ្លួនជនជាប់ចោទ ០១នាក់ ពីបទ:ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ សូមរំលឹកផងដែរថា:កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុក កំពង់សៀម បង្រ្កាប ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ។ ឈ្មោះ ញឹម ពិសី (ហៅសី) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិ៣ សង្កាត់ជ្រោយចង្វា ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ទៅតាមបញ្ញត្តិច្បាប់ មាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ៕
មតិយោបល់