កំពត ៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១១និង០០នាទី កម្លាំងអធិការដ្ឋានស្រុកទឹកឈូ បានបង្ក្រាបក្រុមក្មេងស្ទាវដេញកាប់គ្នាចំនួន៤នាក់ និងដកហូតដាវសាំម៉ូរ៉ៃ១ដើម (មិនមានរបួស) នៅខាងលិចស្ពានអូរស្ពាន ស្ថិតក្នុងភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។
នគរបាលស្រុកទឹកឈូ ឱ្យដឹងថា ក្រុមក្មេងស្ទាវខាងលើមានឈ្មោះ ទី១. ឡើហាន់ ណាហ្វី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ។ ទី២.ឈ្មោះ សិន វេសារី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ។ ទី៣.ឈ្មោះ សេត ទីកើ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ និង៤.ឈ្មោះ នី ហាម៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
មតិយោបល់