ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២២និង៤០នាទី កំលាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវបសារធាតុញៀន ខណៈកំពុងចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីការពារសុវត្ថិភាពក្នុងមូលដ្ឋាន នៅចំណុចមុខផ្សារហេងលី ផ្លូវ២៧១ ក្រុម២៩ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពពីមន្ត្រីនគរបាល បានឱ្យដឹងថា ជនសង្ស័យទី១. ឈ្មោះ ហ៊ាន់ ហ៊ន់ ហៅហ៊ន់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ២.ឈ្មោះ ង៉ែត ខៃ ហៅខៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ និងទី៣. ឈ្មោះ ធឿន រ៉ា ហៅរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងបាញ់ឈើ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីបន្តថា វត្ថុតាងដកហូតបានរួមមាន ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន)១កញ្ចប់តូច, ម៉ូតូ១គ្រឿងម៉ាក Suzuki viva ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1G-7723 មានលេខតួ និងលេខម៉ាស៊ីន 312152, ទូរសព្ទ២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់