buy roaccutane online uk. ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១០ និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ បាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានឲ្យដឹងថាជនសង្ស័យឈ្មោះ សន សុវណ្ណារ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខែ្មរ មុខរបរសន្តិសុខឯកជន ស្នាក់នៅ ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សម្ភារៈដកហូត ៖ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
លោកអធិការការបន្តថាមុនពេលចាប់ខ្លួនជនសង្ស័យខាងលើកម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើនៅជាប់ខ្លួនជនសង្ស័យ រួចកម្លាំងយើងនាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរ និងត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
មតិយោបល់