ព្រះសីហនុ ៖ នៅយប់ថ្ងៃសៅរ៍៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២៣និង២០នាទី ស្ថិតនៅក្រុម៤៦ ភូមិ០៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ សហការណ៍ជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បានចុះបង្ក្រាបគ្រឿងញៀន១ករណី ឃាត់ខ្លូនជនសង្ស័យចំនួន៣នាក់ ស្រីចំនួន២នាក់ ប្រុស០១នាក់។
ជនសង្ស័យរួមមាន ៖ ១.ឈ្មោះ ព្រំ ផល្លា ភេទស្រីអាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។
២.ឈ្មោះ ណែម ស្រីមាស់ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរធ្វើការកាស៊ីណូ ។
៣.ឈ្មោះ ណែម ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើហាងចិន ។
វត្ថុតាងដកហូតបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ៣២ កញ្ចប់តូច និង ១កញ្ចប់ធំ ទូរស័ព្ទ៣.គ្រឿង.និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត ៕
មតិយោបល់